ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យនិងជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្វះទឹក

(ខេត្តកណ្តាល)៖ សភារាជ ព័ត៌មាន G M News

ផ្ទៃដីស្រែស្រូវរបស់ប្រជាកសិករប្រមាណជាង មួយពាន់ហិតតា នៅឃុំចំនួន ១០ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សូមជម្រាបថាៈ ស្រូវប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារខ្វះទឹកស្រោចស្រប់នេះ។

នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានការចង្អុលណែនាំពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាប់តាំង ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ដឹកនាំកម្លាំងមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យមើលដើម្បីដោះស្រាយជួយសង្គ្រោះស្រូវវស្សារបស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលាដែលកំពុងខ្វះទឹកស្រោចស្រព និងធានាឱ្យស្រូវទាំងនោះមិនមានការខូចខាតនោះឡើយ។

នាឱកាសនោះលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ទូទាំងស្រុកកណ្ដាលស្ទឹង មានផ្ទៃដីអនុវត្តបង្កបង្កើនផលស្រូវវស្សាសរុបចំនួន ២.៤២៣ ហិកតា បានរងគ្រោះដោយសារខ្វះទឹកស្រោចស្រព្យ ចំនួន១.១៤១ ហិកតា

។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ត្រូវដាក់ម៉ាស៊ីនបូមទឹកបន្ថែមលើចំនួនម៉ាស៊ីនបូមទឹកដែលកំពុងបូមជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ហើយអាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រកទីតាំងដែលកំពុងប្រឈម និងតម្រូវការចាំបាច់ក្នុងការជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ពិសេសរៀបចំក្រុមការងារក្នុងការមើលថែ និងតាមដានម៉ាស៊ីនជាប្រចាំ ដើម្បីធានាថាម៉ាស៊ីនបូមទឹកបានបូមទឹកទម្លាក់ដល់ប្រជាកសិករក្នុងការបូមចូលស្រែរបស់ពួកគាត់។








Previous Post Next Post