(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវិរៈសេនីយ៍ទោ កឹម អាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាងលោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក គៀន សារុំ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស ដែលសម្រាលមាតុភាព កំពុងសម្រាកនៅគេហដ្ឋាននៅភូមិកន្រ្កក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន១,២២០,០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ជាអំណោយរបស់លោកមេបញ្ជាការផ្ទាល់ក្នុងការចុះសួរសុខទុក្ខនោះផងដែរ។