រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងាររៀបចំរបាំងសុវត្ថិភាពបណ្តោះអាសន្ន និងការរៀបចំបណ្តាញខ្សែកាប និងខ្សែភ្លើងនៅទីតាំងអគារផ្ទះ ២ ល្វែងលេខ ២១៤ និង ២១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៧ ភូមិ៨ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលកំពុងស្នាក់នៅក្នុងអគារខាងលើផងដែរ។
ការចុះពិនិត្យនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ លោកចៅសង្កាត់ និងភាគីពាក់ព័ន្ធ។





