លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល អញ្ចើញចូលរួមទទួលសម្ភារៈការពារគ្រាប់ អគ្គស្នងការនគរបាលជាតិ

(រាជធានីភ្នំពេញ) សភារាជ ព័ត៌មាន G M News

នៅថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅអគ្គស្នងការនគរបាលជាតិ បានរៀបចំពិធីបើកសម្ភារៈការពារគ្រាប់ របស់នគរបាលជាតិ ជូនដល់ស្នងការដ្ឋាន រាជធានី ខេត្ត ក្រោមគណៈអធិបតីភាព ឯកឧត្តម ភឺន ផល្លា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួម ពីស្នងការដ្ឋាននគរបាល រាជធានី ខេត្ត ប្រគល់-ទទួល អាវនិងមួកការពារគ្រាប់ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។










Previous Post Next Post