(ខេត្តបន្ទាយមានជ័យ)៖ សភារាជ ព័ត៌មាន G M News
នៅថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គ្រប់ប្រភេទ ដឹកនាំដោយឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិសេស ចុះឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅតាមលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ ៣៤៩+២០០ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៦គ្រឿង មានបិទឡូហ្គោ DN, SS, ក្នុងនោះផ្ទុកលើសទម្ងន់កម្រិតកំណត់ចំនួន ៥គ្រឿង ដោយលើសទម្ងន់កម្រិតអនុញ្ញាតចន្លោះពី១០តោន ដល់៣២តោន គិតជាភាគរយចន្លោះពី៣៣% ដល់ ៨០%។




