បាត់ដំបង៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ និងមនុស្សប្រុសស្រី ២១នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តច្នៃនៅវេលាម៉ោង ០៦និង៥០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងដោយរថយន្តច្នៃ០១គ្រឿង បើកបរដោយបុរសម្នាក់ដឹកកម្មករបេះស្វាយសរុប ២១នាក់ ទិសដៅពីលិចទៅកើត (ប៉ៃលិន.បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាក់អឺជាមួយរថយន្តធុនធំ០១គ្រឿងបានបួងចង្កូតបណ្តាលអោយក្រឡាប់ខ្លួនឯងជាច្រើនត្រឡប់បណ្តាលអោយស្លាប់ម្នាក់ភ្លាមៗ និង២១នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនអ្នករងរបួសទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយសមត្ថកិច្ចយកមករក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារសាច់ញាតិយកទៅដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយកឹមឈៅ




