សភារាជ ព័ត៌មាន G M News
ស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានពិនិត្យឃើញថាប៉ារ៉ាម៉ែត្រ ភាគល្អិតនិចល ដែលមានវិជ្ជមាត្រតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) គិតជាមធ្យមស្មើនឹង ១៥.៥១ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
សូមចូលរួមទប់ស្កាត់អគ្គីភ័យ ការដុតចំការ វាលស្រែ ដុតគល់ជញ្រ្ជាំង ដុតសំរាម សំណល់ប្លាស្ទិក និងភ្លើងឆេះព្រៃ សំដៅធានាសុវត្ថិភាព ទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ភាពស្អាតនៅតាមមូលដ្ឋាន។
ខ្យល់ស្អាត និងបរិស្ថានល្អបង្កើតសុខដុមរមណីយកម្មសេដ្ឋកិច្ច សហគមន៍ ពិសេសគឺអនាគតរបស់យើងទាំងអស់គ្នា។ ការការពារបរិស្ថាន គឺជាការការពារដង្ហើម និងជីវិតផ្ទាល់ខ្លួន មិនត្រឹមតែបច្ចុប្បន្ន ប៉ុន្តែសម្រាប់អនាគតកូនចៅយើងផងដែរ។




