សភារាជ ព័ត៌មាន G M News
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរជាតិអប្សរា បានជួបប្រជុំដើម្បីកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ ជាគោលការណ៍ថ្មីនេះ គឺដើម្បីថែរក្សា និងអភិរក្សមរតកដូនតារបស់យើងផងដែរ និងជាមួយគ្នានេះ គឺដើម្បីលើកស្ទួយជីវភាពប្រជាជនដែលរស់នៅក្នុងតំបន់អង្គរ។ នេះគឺជាយុទ្ធនាការបន្តក្នុងការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ក្នុងតំបន់អង្គរ ដែលមានសង្គតភាព មានការឯកភាពគ្នា និងសុខដុមរមនាក្នុងសង្គមជាតិរបស់យើង។ការរៀបចំនិងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និង ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី ដោយការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។
រាជធានីភ្នំពេញ ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦







