(ខេត្តកណ្តាល)សភារាជ ព័ត៌មាន G M News
នៅថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក សុក កាន់ ណារិទ្ធប្រធានមន្ទីរ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញមន្ទីររៀបចំដែននគរូបនីយកម្ម និងសំណងខេត្ត អញ្ជើញចូលរួមកម្មវិធីសិក្ខាសាលា ស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងពិគ្រោះយោបល់សេចក្តីព្រាងប្លង់គោលប្រេីប្រាស់ដី និងផែនការប្រេីប្រាស់ដីក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមធិបតីភាព ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាក្រុងអរិយក្សត្រ។
សូមជម្រាបថាៈ នៅក្នុងកម្មវិធីសិក្ខាសាលានេះមានការអញ្ជើញចូលរួម ពីក្រុមការងារក្រសួងដនស រដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានក្រុងអរិយក្សត្រ ព្រមទាំងវិស័យឯកជនជាច្រើនរូបផងដែរ។
ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញលទ្ធផលនៃការសិក្សា ផ្ទៀងផ្ទាត់ទិន្នន័យបច្ចេកទេស និងប្រមូលធាតុចូល ដើម្បីឱ្យប្លង់គោលនេះក្លាយជាផែនទីបង្ហាញផ្លូវដ៏ពិតប្រាកដសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់ និងធានាអោយការអភិវឌ្ឍក្រុងអរិយក្សត្រ ប្រកបដោយនិរន្តរភាព សោភ័ណភាព និងសណ្តាប់ធ្នាប់ល្អ។







