(រាជធានីភ្នំពេញ) សភារាជ ព័ត៌មាន G M News
កម្លាំងសមត្ថកិច្ចចម្រុះ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារមួយកន្លែង (Wyndham grand Phnom Penh capital) ទល់មុខស្ថានទូតបារាំង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនបរទេសប្រុសស្រីប្រមាណជាង ១០០នាក់។
សូមជម្រាបថាៈ ក្នុងប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តការបង្រ្កាប កម្លាំងសមត្ថកិច្ចរឹបអូសវត្ថុតាងនិងសម្ភារៈផ្សេងបានជាច្រើន ដែលបម្រើឲ្យការប្រព្រឹត្តបទល្មើស Scam Online បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធី។







