រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធី សូត្រមន្តលេីករាសី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅជម្រកបណ្តោះអាសន្នជនភៀសសឹក

(ខេត្តបន្ទាយមានជ័យ)សភារាជ ព័ត៌មាន G M News

ថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំពិធីសូត្រមន្ត លេីករាសី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅជម្រកបណ្តោះអាសន្នជនភៀសសឹក (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្តមានអភិបាលរងខេត្ត សមាជិក ក្រុម ប្រឹក្សាខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត ក៏មានការបងប្អូនជនភៀសសឹកបានចូលរួមយ៉ាងច្រេីនកុះករផងដែរ។ នៅថ្ងៃបុណ្យចូលឆ្នាំ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ រយៈពេលបីថ្ងៃ នោះដែរ នៅទីតាំងជម្រកបណ្តោះអាសន្នដែលបងប្អូនភៀសសឹកនៅស្នាក់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏មានការរៀបចំសង្ក្រាន្តជំរំភៀសសឹក ដោយមានលេងល្បែងប្រជាប្រិយខ្មែរ មានចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ឡើងសសរខ្លាញ់ និងតន្ត្រីស្គដៃជាដើម ហេីយនៅពេលរាត្រី ក៏មានប្រដាល់គុនខ្មែរ ល្ខោនបាសាក់ ផងដែរ។

សូមបញ្ជាក់ថា មហាសង្គ្រាន្ត ឆ្នាំមមីនេះ សង្ក្រាន្តនឹងចូលមកនូវថ្ងៃអង្គារ ១២រោច ខែចេត្រ វេលាម៉ោង១០ និង៤៨នាទីនាទីព្រឹក ចូលចំវេនទេពធីតាដែលជាបុត្រីទី៣ កបិលមហាព្រហ្មព្រះនាម រាក្យសាទេវី អម្ពរពស្ត្រាពណ៌ខ្មៅ លម្អព្រះកាណ៌ដោយសៀតផ្កាបទុម (ផ្កាឈូក) អាភរណ: កែវមោរ៉ា ភក្សាហារលោហិត(សោយឈាម) ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ឆ្វេងទ្រង់ធ្នូ ព្រះអង្គឈរលើខ្នង អស្សតរ (សេះ) ជាពាហនៈ។ (ប្រភព រដ្ឋបាលខេត្តបន្ទាយមានជ័យ)











Previous Post Next Post