(រាជធានីភ្នំពេញ)៖ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលតម្រួតបទបញ្ជា តាមគោលដៅអនុវត្តជាតិស្រវឹង បានដកកម្លាំងចូលមកអង្គភាពវិញ ខណៈពេលនោះក៏ប្រទះឃើញក្មេងទំនេីងមួយក្រុម ប្រដេញវាយកាប់គ្នា ប្រមាណចំនួន ៥ម៉ូតូ ប្រសេកប្រសាចពេញលើដងផ្លូវ ភ្លាមៗនោះត្រូវកម្លាំងនគរបាលតម្រួតបទបញ្ជាបានធ្វេីការឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ នឹងម៉ូតូចំនួន ១គ្រឿង រួចក៏បន្តប្រដេញតាម ទៅដល់ក្រោយក្រសួងបរិស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ម៉ូតូ ១គ្រឿងទៀត នឹងដាវកែច្នៃចំនួន ១ដេីមផងដែរ។
វត្ថុតាងដកហួតរួមមាន
- suzaki nex ០២៥ ពាក់ស្លាកលេខ ( 1MJ-8734 ភ្នំពេញ)
- Honda Dream ០២៥ ពាក់ស្លាកលេខ( 1K-3577 ព្រះសីហនុ)
-ទូរស័ព្ទ ដកហូតពីជនសង្ស័យចំនួន៤គ្រឿង។
បច្ចុប្បន្ន ក្រុមក្មេងទំនើងដែលជាជនសង្ស័យទាំង ០៥នាក់ និងវត្ថុតាង បញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌចាត់ការតាមច្បាប់បន្ត។


