ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំ ស្តីពីការធ្វើអធិការកិច្ចហិរញ្ញាវត្ថុលើការគ្រប់គ្រងការអនុវត្តចំណោល ចំណាយថវិការដ្ឋនិងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

(ខេត្តកណ្តាល)៖ នៅថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំ ស្តីពីបើកការចុះធ្វើអធិការកិច្ច ហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល ចំណាយថវិការដ្ឋ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ២០២៤ និងឆ្នាំពាក់ព័ន្ធ។ ដោយមានការចូលរួមពី លោក អនុប្រធាននាយកដ្ឋាន សមាជិក សមាជិកា នៃគណៈប្រតិភូអគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។

សូមជម្រាបថាៈ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ឲ្យដឹងថា ការចុះធ្វើអធិការកិច្ច ហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល ចំណាយថវិការដ្ឋ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ២០២៤ និងឆ្នាំពាក់ព័ន្ធនេះ គឺជាយន្តការនៃការធ្វើអធិការកិច្ច ឬការត្រួតពិនិត្យ ដែលមិនអាចអត់បានក្នុងកាលៈទេសៈកំណែទម្រង់។ សម្រាប់អ្នកអនុវត្ត ត្រូវការអ្នកត្រួតពិនិត្យ ដើម្បីជួយតម្រែតម្រង់ចំណុចខ្វះខាតនៃការអនុវត្ត ដែលជាការបំពេញបន្ថែមទៀតលើការគ្រប់គ្រងរដ្ឋបាលខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។











Previous Post Next Post