(ខេត្តសៀមរាប) សភារាជ ព័ត៌មាន G M News
នៅថ្ងៃអាទិត្យ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឈានចូលឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០នេះ រដ្ឋបាលខេត្តសៀមរាប បានសហការណ៍ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រៀបចំតុបតែងលម្អភ្លើងពណ៌ និងទង់ជាតិចម្រុះ ផ្កាភ្ញី ផ្សេងៗ ក៏ដូចជារៀបចំនូវការកម្សាន្តនានា ទន្ទឹមនិងនោះក៏ត្រៀមស្វាគមន៍ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តផងដែរ។






