(រាជធានីភ្នំពេញ) សភារាជ ព័ត៌មាន G M News
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ស្របតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាជនធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទៅតាមគ្រប់បណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នេះមានប្រជាជនរាប់ម៉ឺននាក់បានមករង់ចាំ និងឡើងរថយន្តតាមគោលដៅចេញដំណើរ ដោយស្នាមញញឹម រីករាយទទួលអំណរឆ្នាំថ្មី។





