លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងការងារនៃស្នងការចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងវិរៈសេនាតូចលេខ៦០៥ការពារព្រំដែនកម្ពុជា-វៀតណាម

(ខេត្តកណ្តាល) សភារាជ ព័ត៌មាន G M News

នៅរសៀលថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមបទបញ្ជា និងណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងការងារនៃស្នងការ ចុះជួបសំណេះសំណាលជាមួយកងកម្លាំងវិរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីរ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅទីបញ្ជាការវិរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល កម្ពុជា-វៀមណាម។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលផងដែរ។ ក្នុងនោះក៏បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងឧបត្ថម្ភថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងវិរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ផងដែរ។










Previous Post Next Post