នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​លោក អាន់វ៉ា ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានលើកពេល ខណៈជម្លោះថៃ-កម្ពុជាកាន់តែឡើងកម្ដៅ

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ថាកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានលើកពេល ខណៈជម្លោះព្រំដែនរវាងកម្ពុជា និងថៃមិនបានថមថយនោះទេ ហើយមានការព្រួយបារម្ភថាជម្លោះនឹងកើនឡើងថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី  Malay Mail។ 

កិច្ចប្រជុំពិសេសដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារស្អែក ត្រូវបានរំពឹងថានឹងមានការចូលរួមពីបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដែលកំពុងកើតឡើងដែលបាន សម្លាប់មនុស្សរាប់សិបនាក់នៃភាគីជម្លោះទាំងសងខាង។ ប៉ុន្តែ លោក អាន់វ៉ា បាននិយាយថាថៃ និងកម្ពុជាបានស្នើសុំឱ្យលើកពេលជាបណ្ដោះអាសន្ន។ លោក អាន់វ៉ាបានបន្ថែមថាម៉ាឡេស៊ី នៅតែបន្ត សម្របសម្រួល និងជំរុញឱ្យប្រទេសទាំង២បញ្ឈប់ការប្រយុទ្ធគ្នា។ 

លោក អាន់វ៉ា ក៏បានបង្ហើបឱ្យដឹងដែរថារូបលោកបន្តរក្សាការទំនាក់ទំនងជាមួយថៃ និងកម្ពុជាឈរលើមូលដ្ឋានជាប់លាប់។



Previous Post Next Post