(ខេត្តបន្ទាយមានជ័យ) នៅថ្ងៃអាទិត្យ ៩រោច ខែមគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអង្ករ ទឹកបរិសុទ្ធ និងសាប៊ូ ចែកជូនពុកម៉ែបងប្អូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីបម៉ុង យ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែទាំនិងគាំពារប្រជាពលរដ្ឋដែលបានភៀសសឹកនៅមណ្ឌលសុវត្ថិភាពខេត្តបន្ទាយមានជ័យដោយក្តីអាណិតអាសូរជាខ្លាំងផងដែរ។







