ឯកឧត្តម ទេសរដ្ឋមន្រ្តី កោតសរឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចូលរួមចែកអំណោយពលរដ្ឋភៀសសឹកចំនួនជាង៣០០គ្រួសារ

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមចែកអំណោយរបស់សប្បុរសជនជូនប្រជាពលរដ្ឋភៀសសឹកជម្លៀសមកពីព្រំដែនចំនួនជាង៣០០គ្រួសារ និងកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។សើរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានសម្របសម្រួល និងបង្កលក្ខណៈប្រសើរតាមបណ្តាមណ្ឌលសុវត្ថិភាពស្របពេលកំណើនជនភៀសសឹកកើនឡើង ពិសេសដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋភៀសសឹកមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា គិតមកទល់ពេលនេះ តាមរយៈជំនួយពីរាជរដ្ឋាភិបាល និងសប្បុរសជន ព្រមទាំងអង្គការដៃគូ បានបែងចែក និងផ្តល់ជូនជនភៀសសឹកតាមមណ្ឌលសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាបន្តបន្ទាប់។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ណែនាំដល់អាជ្ញាធរតាមបណ្តាជាប់ព្រំដែនថៃត្រូវពិនិត្យ និងបែងចែកជូនភៀសសឹកឱ្យបានត្រឹមត្រូវ ពិសេសត្រូវដោះស្រាយជាបន្ទាន់ចំពោះគ្រួសារណាដែលខ្វះខាត ឬទើបតែជម្លៀសមកកាន់មណ្ឌលសុវត្ថិភាព។

លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថាមតាមមណ្ឌលសុវត្ថិភាពនីមួយៗ រាជរដ្ឋាភិបាល និងអាជ្ញាគ្រប់ជាន់ថ្នាក់បានដោះស្រាយ និងផ្តល់សម្ភារៈចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹក ដូចជា តង់ ការផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យ និងការផ្តល់ស្បៀងសម្រាប់ទទួលទាន ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការសម្រាប់ជួយមើលថែទាំសុខភាព ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ។

ក្នុងន័យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានគោលជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យភាពជាតិ ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់នៅជាមួយប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញសួរសុខទុក្ខ និងពិនិត្យការស្នាក់នៅមណ្ឌលសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកផងដែរ។










Previous Post Next Post