(ប៉ៃលិន)៖ នៅព្រឹកថ្ងៃនេះ ក្រុមការងារសារព័ត៌មាន និងក្រុមការងាររដ្ឋាភិបាលរាជរដ្ឋាភិបាល កម្ពុជា ជាមួយគណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) បានឯកភាពគ្នាជាផ្លូវការនៅលើ កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេស JBC ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២១ និង ២២ ខែតុលា ឆ្នាំ២០២៥ ដោយភាគីថៃជាម្ចាស់ផ្ទះ។
យោងតាមផែនការដែលបានកំណត់ កិច្ចប្រជុំពិសេសនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Maneechan Resort Chanthaburi ប្រទេសថៃ ចាប់ផ្តើមពីថ្ងៃ ២១ ខែតុលា ឆ្នាំ២០២៥ នៅម៉ោង ១១និង៣០នាទីព្រឹក រហូតដល់ម៉ោង ៦ល្ងាច។ ក្នុងអំឡុងពេលប្រជុំ ក៏មានការសម្រាកខ្លះៗសម្រាប់ភាគីទាំងពីរផងដែរ។
សម្រាប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូកម្ពុជានឹងធ្វើដំណើរឆ្ពោះតាមច្រកអន្តរជាតិព្រំដែនខេត្តប៉ៃលិន ទៅកាន់សណ្ឋាគារ Maneechan Resort Chanthaburi ដើម្បីបន្តកិច្ចប្រជុំនៅម៉ោង ៩និង៣០នាទីព្រឹក រហូតដល់ម៉ោង ៦ល្ងាច ដែលជាពិធីបិទកិច្ចប្រជុំពិសេស JBC៕ដោយកឹមឈៅ