រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យគុណភាពសំណង់ សម្រង់ប្លង់ស្ថាបត្យកម្ម និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារលេខ១៧ (ទល់មុខផែថ្ម) តាមបណ្តោយតីរវិថីព្រះសុីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ការចុះពិនិត្យនេះមានការចូលរួមពីតំណាងសាលារាជធានីភ្នំពេញ ក្រុមការងារក្រសួងដនស (សំណង់ចាស់ទ្រុឌទ្រោមមានសភាពគ្រោះថ្នាក់) ក្រុមការងារមន្ទីរពិសោធន៍ជាតិសំណង់ តំណាងមន្ទីរដនស រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ចៅសង្កាត់ មេភូមិ និងក្រុមអ្នកស្ម័គ្រចិត្ត។
កិច្ចការលំនៅឋានសំណង់មិនរៀបរយសំណង់អគារចាស់ទ្រុឌទ្រោមលំនៅឋានតម្លៃសមរម្យ ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ ទ្រនំសុភមង្គល
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។