លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យការដ្ឋាន និងវាយរំលំអគាអតីត«សណ្ឋាគារអង្គរមានជ័យ»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការត្រួតពិនិត្យមើលទីតាំងការដ្ឋានសំណង និងដំណើរការគ្រឿងចក្រវាយរំលំអគារអតីត សណ្ឋាគារអង្គរមានជ័យ ដែលមានសភាពចាស់ទ្រុឌទ្រោម មានទីតាំងស្ថិតនៅលេីមហាវិថីព្រះមុនីវង្ស ផ្លូវ៩៣ កែងមហាវិថីកម្ពុជាក្រោម ផ្លូវ១២៨ ក្នុងភូមិ១ សង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។









Previous Post Next Post