កងកម្លាំងចម្រុះចោរសៀមហៅថៃ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តសកម្មភាពឈូសឆាយលំនៅដ្ឋានប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេចូលមកព័ទ្ធបន្លាលួស កាលពីថ្ងៃទី១៣ ខែសីហា ដោយរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានារវាងភាគីទាំងពីរ។