បុរសម្នាក់បានស្លាប់​ភភ្លាមៗក្នុងករណីជិះម៉ូតូបុករថយន្តម៉ាក HYUNDAI ពាក់ផ្លាកលេខ​ រដ្ឋ07 3-0284 ចំណុចផ្លូវ៦០ម៉ែត្រ

 (រាជធានីភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ ១នាក់ភ្លាមៗនៅលើផ្លូវ ៦០ម៉ែត្រ ក្នុងករណីគ្រោះថ្នាក់ចរចរណ៍ ហេតុការណីកើតឡើងរវាងរថយន្តនិងម៉ូតូ ដែលបង្កឡេីងនៅវេលាម៉ោង២៣និង២៥នាទីយប់ ថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥ នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រ ប្រសព្វផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមសមត្ថកិច្ចបានបញ្ចាក់ថាៈ

១/ភាគីរថយន្តម៉ាក HYUNDAI ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ រដ្ឋ07 3-0284 បើកបរពុំស្គាល់អត្តសញ្ញាណ រត់បាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត។

២/ភាគីម៉ូតូម៉ាក HONDA WAVE ផ្លាកលេខ ភ្នំពេញ 1HW-2939 បើកបរដោយឈ្មោះ លី គីមសុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំេពញ (ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្តិភាព)។

សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថាៈ មុនពេលកេីតហេតុរថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានមកបុកម៉ូតូចំជំហៀងខាងឆ្វេងបណ្តាយបោកដួលស្លាប់នៅកន្លែងកើតហេតុ។ ដោយមូលហេតុ មកពីភាគីម៉ូតូ បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម។

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រគល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។











Previous Post Next Post