បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ និងផ្សព្ធផ្សាយចំពោះយោធិនដល់អាយុត្រូវចូលនិវត្តន៍

(ខេត្តសៀមរាប)៖ នៅថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៧៩ ត្រូវនិងព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំបើកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃដោយផ្ទាល និងផ្សព្ធផ្សាយចំពោះយោធិនដល់អាយុត្រូវចូលនិវត្តន៍ ក្រោមអធិបតី លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ការងារសោធននិវត្តន៍ ចំពោះយោធិនដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៦។ ដោយមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោកមេបញ្ជាការរងខេត្ត លោកនាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាព នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងយោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលដល់អាយុចូលសោធននិវត្តន៍ជាច្រើនរូប​។










Previous Post Next Post