លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការដ្ឋានកងរាជរាជអាវុធហត្ថខេត្តចុះត្រួតពិនិត្យកម្លាំងមូលដ្ឋាន​ស្រុក​ស្រីស្នំ​

(ខេត្តសៀមរាប)៖ នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមេបញ្ជាការរងទទួលផែនការងារជំនាញ និងក្រុមការងារ ចុះត្រួតពិនិត្យពីការអនុវត្តការងារតាមតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ សម្រាប់​ថ្ងៃទី១ សប្ដាហ៍ទី៣ ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីស្នំ ខេត្តសៀមរាប។ ក្នុងនោះ​លោកមេបញ្ជាការ បានចាត់ឱ្យក្រុមការងារការិយាល័យផ្គត់ផ្គង់ វាស់កាត់មួកប៉េរ៉េ ជូននាយ នាយរង និងពលអាវុធហត្ថទាំងអស់ ព្រមទាំង​បន្តចុះត្រួតពិនិត្យនូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកជាក់ស្ដែងផងដែរ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនដល់កងកម្លាំងរាជអាវុធហត្ថមូលដ្ឋានស្រុក ព្រមទាំងកាបូបសម្រាបដាក់ថ្នាំពេទ្យចំនួន ២ឈុត និងសម្ភារៈសម្រាប់សង្រ្គោះបឋម(មាន ចំនួន១៣មុខ) ប្រគល់ជូនដល់អង្គភាពមូលដ្ឋានផងដែរ។










Previous Post Next Post