ក្រុមការងារទទួលបន្ទុកផែនសំណង់ បានចុះពិនិត្យទីតាំងរោងចក្រ ឆាយណា កាង អៀ ស្ទីល ឯ.ក ដែលជារោងចក្រខ្មែរក្នុងស្រុកមួយ មានសមត្ថភាពប្រើបច្ចេកវិទ្យា យកវត្ថុធាតុដើមពីដែកអេតចាយ កែច្នៃទៅជាដែកប្រើប្រាស់វិលជុំ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។
ក្រុមការងារបានពិនិត្យ និងទទួលស្គាល់លើផលិតភាព គុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងស្តង់ដារនានា ដែលរោងចក្រក្នុងស្រុកមួយនេះបាននិងកំពុងអនុវត្តនៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។
យើងក៏បានពិភាក្សាបន្ថែមអំពីសមត្ថភាពរបស់រោងចក្រក្នុងការផ្គត់ផ្គង់ និងតម្រូវការទីផ្សារជាក់ស្តែងរបស់កម្ពុជា ក៏ដូចជាកិច្ចសហការនានា ដើម្បីធានាប្រតិបត្តិការរបស់វិស័យឯកជនក្នុងវិស័យសំណង់ និងរក្សាឱ្យបាននូវលំនឹងនៃដង្ហើមសេដ្ឋកិច្ចវិស័យសំណង់និយាយដោយឡែក និងជារួមពង្រឹងសន្តិសុខសេដ្ឋកិច្ចជាតិលើវិស័យសំណង់។
តាមរយៈ ការចុះផ្ទាល់ និងការសិក្សាស្វែងយល់នេះ យើងអាចជឿជាក់ថា កម្ពុជាមានភាពម្ចាស់ការលើការផលិត និងសន្តិសុខជាតិលើសម្ភារសំណង់។