បុរស២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួន សង្សយ័ពាក់ពន្ធករណីគ្រឿងញៀន

 (ខេត្តកំពង់ស្ពឺ)៖ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៥០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចនគរបាលបានទទួលព័ត៌មានពីមហាជនថាៈ នៅចំណុចខ្ទមផ្ទះចំការមួយកន្លែងនៅខាងជើងភូមិ ក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី ខេត្តកពង់ស្ពឺមានមនុស្សចេញចូលគួរឲ្យសង្ស័យមានការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ក្រោយពីទទួលបានព័ត៌មានភ្លាមនោះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនបានចុះទៅដល់ទីតាំងកើតហេតុខាងលើ ក៏បានធ្វើការពិនិត្យជាក់ស្តែង និងបានបង្រ្កាប់ឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ឈ្មោះ ខាត់ នៅ ភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើមយកមកសួរនាំបន្ត។(ឃាត់ខ្លួន)

វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនូន៣កញ្ចប់ (តូច២.មធ្យម១) ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បើយោងតាមចម្លើយសារភាពនោះ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត នៅចំណុចវត្តស្វាយចារ្យ ភូមិស្តុក ឃុំស្តុក ម៉ោង១០និង៣០នាទី  ក្នុងថ្ងៃដ៏ដែរ មានជនសង្ស័យ ឈ្មោះ សំ សារុណ(ហៅម៉ាប់) ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ដកហូតបានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។(ឃាត់ខ្លួន)

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។






Previous Post Next Post