(ខេត្តកណ្តាល)៖ នៅពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ត្រូវបានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តកណ្តាល ចុះបិទផ្សាយជាសាធារណ ទុកជូនប្រជាពលរដ្ឋចំនួន១២ភូមិ ក្នុងស្រុកកោះធំ ពិនិត្យពីទំហំក្បាលដីរបស់ខ្លួនរៀងៗខ្លួនពីភាពត្រឹមត្រូវ និងសម្រាប់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងឡាយដែលមានក្បាលដីនៅក្នុងតំបន់នេះ។ បើមានកំហុសឆ្គងដោយប្រការណា សូមធ្វើការតវ៉ាមកមន្ត្រីនៅប្រចាំការដើម្បីកែតម្រូវ ឱ្យមានភាពត្រឹមត្រូវពិតប្រាកដឡើងវិញ។ ន
នៅក្នុងពិធីនេះលោក ទៀង កុស្សារៈ អនុប្រធានមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានមានប្រសាសន៍ឲ្យដឹងថាៈ ការបិទ្យផ្សាយជាសាធារណៈការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន១២ភូមិនេះ គឺមានភូមិព្រែកតាដួង ភូមិព្រែកយាយហាយ ភូមិកំពង់សំបូរលើ ភូមិកំពង់សំបូរក្រោម ភូមិកំពង់ស្វាយលើ ភូមិកំពង់ស្វាយ កណ្តាល ភូមិកំពង់ស្វាយក្រោម ភូមិព្រែកថ្មី ភូមិចាមលើ ភូមិព្រែកតាហ៊ីង ភូមិព្រែកធន និងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ស្មើនឹង១២,១០៦ក្បាលដី។
លោកអនុប្រធានមន្ទីរបានបន្តថាៈ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីស្របច្បាប់ និងទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ កាត់បន្ថយទំនាស់ដីធ្លី តាមយុទ្ធសាស្រ្តបច្ចកោកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ មានរយៈពេល១៥ថ្ងៃដើម្បីអោយប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងតំបន់វិនិច្ឆ័យ មកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានត្រឹមត្រូវប្រសិនបើមិនត្រឹមត្រូវនៃទំហំដី សូមធ្វើការតវ៉ាជំទាស់សើរើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទទ្រព្យជាដើម។
លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានលើកឡើងថាៈ ការបិទផ្សាយនូវទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកកោះធំ ខេត្តកណ្តាល នាពេលនេះគឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយដែលប្រុងនឹងកើតឡើង ហើយការចុះបញ្ជីដីធ្លី មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី និងបានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ។ លោក អភិបាលស្រុក បានថ្លែងការសាទរ និងអរគុណចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារៈប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេសអំឡុងពេលដែលក្នុងមូលដ្ឋានក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់។







