(ខេត្តក្រចេះ)៖ នៅថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះឯកឧត្តម វ៉ា ថន អភិបាល នៃអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត់ដែលទើបវិលត្រឡប់ពីប្រទេសថៃនាពេលកន្លងមកនេះ អំណោយដែលត្រូវចែក រួមមានអង្គរ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ១យូរ និងថវិកាចំនួន៥០០០០រៀល។
ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ សរុបចំនួន១០៤គ្រួសារ មកពីបណ្តាសង្កាត់ទាំង៥ រួមមាន
១/សង្កាត់កោះទ្រង់ មានចំនួន ២០គ្រួសារ។
២/សង្កាត់ក្រគរ មានចំនួន ១៥គ្រួសារ។
៣/សង្កាត់ក្រចេះ មានចំនួន ១៦គ្រួសារ។
៤/សង្កាត់អូរឫស្សី មានចំនួន ៣៨គ្រួសារ។
៥/សង្កាត់រកាកណ្តាល មានចំនួន ១៥គ្រួសារ។ ទទួលបានក្នុងមួយគ្រួសារ អង្គរ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ១យួរ និងថវិកាចំនួន ៥០.០០០រៀលដូចគ្នា។
កម្មវិធីនេះប្រារព្ធឡើងនៅបរិវេណសាលាក្រុងក្រចេះ ខេត្តក្រចេះ។(ប្រភពរដ្ឋបាលក្រុងក្រចេះ)







