ភ្នំពេញ៖ ក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ និងកម្លាំងចិត្តដល់អ្នកកំពុងជួបការលំបាក The Morning បានចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងផ្តល់ជំនួយមនុស្សធម៌មួយចំនួនដល់គ្រួសាររបស់ពួកគេ។
ក្នុងឱកាសនោះ ក្រុមការងារ The Morning បានជួបសំណេះសំណាលជាមួយអ្នកជំងឺ និងសាច់ញាតិ ដើម្បីសាកសួរអំពីស្ថានភាពសុខភាព និងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងប្រឈមនឹងបញ្ហាជីវភាព និងសុខភាព។
គ្រួសារអ្នកជំងឺបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ The Morning ដែលបានផ្តល់ទាំងជំនួយសម្ភារៈ និងកម្លាំងចិត្តក្នុងគ្រាលំបាក។
The Morning បានបញ្ជាក់ថា សកម្មភាពមនុស្សធម៌បែបនេះនឹងបន្តអនុវត្តជាបន្តបន្ទាប់ ដើម្បីជួយលើកទឹកចិត្ត និងគាំទ្រដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយក្នុងសង្គម។





