ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំ ស្តីពីសំណើរប្រជាពលរដ្ឋចំនួន៣៦គ្រួសារ ស្នើរសុំចេញបណ្ណ័កម្នសិទ្ធ

(ខេត្តកណ្តាល)៖ សភារាជ ព័ត៌មាន G M News

នៅថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ស្ដីពីសំណើរបស់ប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ ដែលបានស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ដែលមានទីតាំងនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំនេះដោយមានការចូលរួមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលអាជ្ញាធរក្រុងតាខ្មៅ និងប្រជាពលរដ្ឋពាក់ព័ន្ធជាច្រើនរូប។ 

សូមជម្រាបថាៈ ដោយយោងតាមខ្លឹមសារលិខិតលេខ ៥៣៤សជណ.មួយ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី  រដ្ឋបាលខេត្តកណ្តាលបានណែនាំមន្ទីរជំនាញកែសម្រួលដីចំណីផ្លូវ ទំហំ ២៥ម៉ែត្រ ពីសងខាងអ័ក្សផ្លូវ មកទំហំ ១៥ម៉ែត្រ ពីសងខាងអ័ក្សផ្លូវ ដែលសម្របស្ថានភាពដីចំណីផ្លូវជាក់ស្ដែង និងបន្ដនីតិវិធីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋផងដែរ។










Previous Post Next Post