សភារាជ ព័ត៌មាន G M News
(រាជធានីភ្នំពេញ)៖ នៅថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ចើញអធិបតីក្នុងពិធីក្នុងពិធីប្រគល់-ទទួលថវិកា។
សូមជម្រាបថាៈ នៅអង្គពិធីលោកជំទាវបណ្ឌិត បានមានប្រសាសន៍ សូមអរព្រះគុណ«សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ជាបច្ច័យចំនួន ១៦០ ០០០ ០០០ (មួយរយហុកសិបលាន) រៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តបេសកកម្មជួយសង្គ្រោះអាយុជីវិត រួមទាំងផ្តល់នូវក្តីសង្ឃឹមវិជ្ជមាន ស្នាមញញឹម និងអនាគតយ៉ាងត្រចះត្រចង់ដល់កុមារកម្ពុជា ព្រមទាំងមហាគ្រួសារខ្មែរទាំងអស់។
ក្នុងនោះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាបន្តគាំទ្រចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជាបន្តទៀត ពិសេស យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាចលនាកៀរគរមូលនិធិដើម្បីទ្រទ្រង់ដល់បេសកកម្មពិនិត្យព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ជូនដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ ហើយក៏ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីអនាគតប្រទេសកម្ពុជាយើងទាំងមូលផងដែរ។







