លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្ស​មន ល្បីកាន់ខ្លាំង ប្រព្រឹត្ត​អំពើ​ពុករលួយ គាបសង្កត់យកលុយពីក្រុមឈ្មួញតូចធំដឹកទំនិញ ចេញចូលពីវៀតណាម មកកម្ពុជា

(ខេត្តស្វាយរៀង)៖ ប្រភពពីក្រុមឈ្នួញតូចធំ និងប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល ឲ្យដឹងថា មេគយចល័តច្រកទ្វារព្រំដែនបុសមននេះ កំពុង​តែធ្វើសកម្មភាពពង្រាយនិងដាក់កូនចៅប្រមូល​លុយ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​តូចធំ និងប្រជាពលរដ្ឋរកស៊ីដឹក​ជញ្ជូនទំនិញ​គ្រប់ប្រភេទចេញចូលពីវៀតណាម មកកម្ពុជា ក៏ដូចជា​ឈ្មួញ​ មក​ពី​បណ្តាល​ខេត្ត​នានា​ ដែលបាននិងកំពុង​សម្រុក​ដឹក​ទំនិញ​ចេញពី​វៀតណាម រាល់ថ្ងៃតាមរថយន្ត​តូចធំដោយគឃ្លើនសម្រាបប្រយោជន៍ និងធ្វើមានធ្វើបានផ្ទាល់ ដែលជាប្រភពចំណូល របស់មេគយចល័តច្រកនេះ។​

ហេតុនេះ សូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និងលោក​ គុណ​ ញឹម​ អគ្គនាយករដ្ឋករ គយកម្ពុជា ពិនិត្យឡើងវិញផងទាន មិនត្រូវបណ្តែតបណ្តោយឲ្យបុគ្គល មេគយចល័តច្រកបុសមននេះ ពង្រាយប្រេីកូនចៅចាំអង្គុយយកលុយ ពីក្រុមឈ្មួញនិងប្រជាពលរដ្ឋដឹកទំនិញទាំងយប់ទាំងថ្ងៃ ដោយគ្មានចេញវិក័យប័ត្រឲ្យនោះឡេីយ។

​ប្រភព​ពី​ សមត្ថកិច្ចពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​បុស​មន​ បានឲ្យដឹង​ទៀត​ថា​ ឈ្មួញ​ធំៗ​ ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ចេញពី​វៀតណាម ចូល​មក​កម្ពុជា ក៏ដូចជា​ឈ្មួញ​ដ៏​ទៃ​ទៀត​មក​ពី​បណ្តាល​ខេត្ត​នានា​សម្រុក​ដឹកទំនិញ​តាម​ច្រក​នេះ​ បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ មេមេគយចល័តនិង​បក្ខពួក​បែងចែក​ផលប្រយោជន៍គ្នាធ្វើ​មាន​ធ្វើ​បាន​ ដោយមិន​ខ្វល់​ពីការរិះគន់អ្វី​ទាំងអស់​។​ ​ទន្ទឹម​នឹង​នេះ​ក្រុមឈ្មួញ​តូចធំ​ ក្នុង​ខេត្ត​ស្វាយរៀង​និង​ឈ្មួញ​ដ៏​ទៃ​ទៀត​មកពី​ខេត្ត​ផ្សេងៗ​ដឹក​ទំនិញ​គេច​ពន្ធ​ឬបង់ពន្ធ​មិន​គ្រប់​ ចេញចូលពី​វៀតណាម មកកម្ពុជា ដូចជា​ផ្លែដូង ផ្លែឈើ​ ពូក​ តុ​ជ័រ​ ធុង​ជ័រ​កៅអីជ័​រ ដែក​លួស កូនរទេះ​ មី ទឹក​ស្ទីង នឹង​គ្រឿង​កុំប៉ុង​គ្រប់មុខ​ជាច្រើនទៀត បានត្អូញត្អែរ​ ប្រាប់​ឲ្យអ្នកយកព័ត៌មាន​យើងដឹងថា​ ពួកគាត់​រកស៊ី​ដឹកទំនិញបន្តិចបន្តួចសព្វថ្ងៃ​នេះបាន​ត្រឹម​តែចិញ្ចិម លោកមេគយ​ចល័តប្រចាំច្រកទ្វារព្រំដែន​បុ​សម​ន ពីព្រោះលោកមេគយរូបនេះបានកំណត់​យកលុយ ថ្លៃបាយទឹក ក្នុងមួយ​រថយន្តធំៗ​ចាប់ពី​៦០​ម៉ឺន​រៀល​ ទៅ​៧០​ម៉ឺន​រៀល​ជាកំហិត រីឯរថយន្ត​តូច​នឹងរ​ម៉ក​សន្តោង​វែងៗ​ បង់​ចាប់​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ជា​ថ្នូរ​ មិន​បង្ក្រាប។

​ដូច្នេះ​សូមឯកឧត្តម គុណ​ ញឹម​ អគ្គ​រដ្ឋ​ករ គ​យ​កម្ពុជា​ និង​ឯកឧត្តម អូន​ ព័ន្ធ មុន្នីរ័ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ពិនិត្យ​ឡើង​វិញ​ជាបន្ទាន់ផង​ទាន ចំពោះមេគយធំៗ ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន​ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នអង្គុយចាំយកលុយ មិនចេញវិក័យបត្រ ឲ្យត្រូវបានលាតត្រដាង​ រិះគន់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ បញ្ជាក់​ឲ្យដឹងថា​ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ពាក់ពន្ធការរិះគនខាងលើនេះ អ្នកសារព័ត៌មានយើងមិនមានប្រភពទាក់ទងសុំការបកស្រាយបំភ្លឺ ពីលោកមេគយ នៅឡើយនោះទេ។











Previous Post Next Post