ក្រុមគយចល័តដាក់កុងត្រូល ឲ្យក្រុមឈ្មូញតូចធំចូលបង់លុយ តើការបង់លុយនេះជាចំណូលរបស់រដ្ឋ ឬចូលទៅក្នុងហោប៉ៅ របស់ក្រុមមន្ត្រីគយចល័តនេះសម្រាបប្រយោជន៍ធ្វើមានធ្វើបានផ្ទាល់ខ្លួន?

(ខេត្តកណ្តាល) ព័ត៌មាន G M News

ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្លងកាត់តាមផ្លូវជាតិលេខ២តូចធំ បានត្អូញត្អែប្រាប់ឲ្យដឹងថាៈ នូវពេលដែលពួកគាត់មកដល់ចំណុចភូមិសាស្រ្ត ក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាចំណុចកុងត្រូលរបស់ក្រុមគយចលត័ គឺពួកគាត់ត្រូវតែឈប់ឡានដឹកជញ្ជូនទំនិញទាំងនោះ បណ្តាក់គ្នាដូចខ្យង ចូលទៅបង់លុយឲ្យក្រុមគយចល័តផ្ទៃប្រទេសនេះ តាមការកំណត់។ ក្រុមឈ្មួញតូចធំ បាននាំគ្នាដឹកជញ្ជូនទំនិញ គ្រប់ប្រភេទមកពីប្រទេសវៀតណាម និងតាមច្រកព្រំដែនមួយចំនួនទៀត ឆ្លងកាត់ តាមលើផ្លូវជាតិលេខ២ បាននាំគ្នាចេញចូលបង់លុយឲ្យក្រុមគយចល័តផ្ទៃប្រទេសដោយមិនអាចបើករំលងបាននោះឡើយ នៅចំណុចផ្លូវជាតិលេខ២ ដែលទីតាំងកុងត្រូលក្នុងភូមិសាស្ត្រ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជាទូទៅ ក្រុមមន្ត្រីគយចល័ត ខាងលើនេះ មិនដែលធ្វើការឆែកឆេរត្រួតពិនិត្យទំនិញគ្រប់ប្រភេទនោះទេ។ មហាជនបានដាក់ការសង្ស័យថា ជាប្រភេទទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ហើយមើលទៅ ដែលដឹកជញ្ជូនមកពីប្រទេសវៀតណាម ឆ្លងកាត់ផ្លូវជាតិលេខ២ ដោយមន្ត្រីគយចល័ត ប្រចាំការខាងលើនេះ តែងតែជួយសម្របសម្រួល ឲ្យក្រុមឈ្មួញទាំងនោះដឹកជញ្ជួនទំនិញ ទៅដល់គោលដៅ ប្រកបដោយសុវត្ថិភាព គ្រាន់តែចេញចូលបង់លុយឲ្យតាមការកំណត់ រួចជាការស្រេច។

ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញតូចធំ ដែលនាំគ្នាដឹកជញ្ជូនទំនិញគ្រប់ប្រភេទ មកពីប្រទេសវៀតណាម  ដែលគេសង្ស័យថា ជាប្រភេទទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់នោះ បានឆ្លងកាត់ផ្លូវជាតិលេខ២ ចូលទៅរាជធានីភ្នំពេញ  សុទ្ធសឹងតែមានការទំនាក់ទំនងយ៉ាងជិតស្និទ្ធល្អ ជាមួយនិងមន្ត្រីគយចល័តនេះ ដើម្បីសម្រួលដល់ ការធ្វើអាជីវកម្មរបស់ពួកគេ។ ទោះបីជាយ៉ាងណា មហាជនមានចម្ងល់ថា តើទំនិញដែលក្រុមឈ្មួញ នាំគ្នាដឹកជញ្ជូន ឆ្លងកាត់ផ្លូវជាតិលេខ២ ដែលគេសង្ស័យថា ជាប្រភេទទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ហូរចូលមកពីប្រទេសវៀតណាម ហើយត្រូវបានក្រុមគយចល័តខាងលើដាក់កុងត្រូល ឲ្យក្រុមឈ្មូញបង់លុយ តើការបង់លុយរបស់ក្រុមឈ្មួញទាំងនោះ ចូលទៅក្នុងស្ថាប័នរដ្ឋ ឬចូលទៅក្នុងហោប៉ៅ របស់ក្រុមមន្ត្រីគយចល័តខាងលើនេះដើម្បីជាប្រយោជន៍ធ្វើមានធ្វើបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ។







Previous Post Next Post