ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្ត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកទុកទំនិញមួយកន្លែង ដោយរកឃើញផលិតផលនាំចូលពីប្រទេសថៃខុសច្បាប់ចំនួន ១៨មុខ

(ខេត្តកណ្តាល)៖ សភារាជ ព័ត៌មាន G M News

នៅថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចម្រុះ និងលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល  មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អាជ្ញាធរក្រុងតាខ្មៅ ចុះធ្វើការត្រួតពិនិត្យជាក់ស្តែងទីតាំងឃ្លាំងស្តុកទុកទំនិញចែកចាយ សាច់ប្រហិត និងផលិតផលផ្សេងៗមួយចំនួនទៀត ១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជម្រាបថាៈ ក្នុងប្រតិបត្តិការនេះ ក្រុមកម្លាំងចម្រុះរកឃើញ ផលិតផលដែលបាននាំចូលពីប្រទេសថៃចំនួន ១៨មុខ ក្នុងនោះ មន្ត្រីជំនាញបានដកហូតមករក្សាទុក ដើម្បីចាត់វិធានការបន្តទៅតាមច្បាប់ រួមមាន

១/ទឹកប៉េងប៉ោះ ម៉ាកMabin នាំចូលពីថៃចំនួន ៦កេស។

២/ទឹកប៉េងប៉ោះ ម៉ាកRoza នាំចូលពីថៃចំនួន ៥កេស។

៣/ម្សៅសូកូឡា ម៉ាកUFM នាំចូលពីថៃចំនួន ១កេស។

៤/ទឹកជ្រលក់ ម៉ាកTomyut16 នាំចូលពីថៃចំនួន ៣កេស។

៥/ម្សៅបំពង ម៉ាកUNCLE BARNS នាំចូលពីថៃចំនួន ១០កេស។

៦/ទឹកជ្រលក់ ម៉ាកFreeddy នាំចូលពីថៃចំនួន ១០កេស។

៧/ម្សៅបំពងស្រួយ ម៉ាកUNCLE BARNS នាំចូលពីថៃចំនួន ១៥កញ្ចប់។ ៨/ទឹកម្ទេសកាដុង ម៉ាកDouble  Rabit នាំចូលពីថៃចំនួន ២១ធុង ។

៩/ប្រហិតហតដកស្នូលឈីស ម៉ាកSUP នាំចូលពីថៃចំនួន ២១កេស ។ ១០/ប្រហិតតៅហ៊ូត្រីចំណិត ម៉ាក PSP នាំចូលពីថៃចំនួន ២ថង។

១១/ប្រហិតបាត់តេក្តាម ម៉ាកATM នាំចូលពីថៃចំនួន ៩ថង។

១២/ប្រហិតក្តាម ម៉ាកចាំបូរ នាំចូលពីថៃចំនួន ២ថង។

១៣/ប្រហិតត្រីម៉ាក smile heart នាំចូលពីថៃចំនួន ១ថង។

១៤/ប្រហិតបង្គាបក ម៉ាក Perfect នាំចូលពីថៃចំនួន ៥កេស។

១៥/ប្រហិតសាច់មឹក ម៉ាកTVL នាំចូលពីថៃចំនួន ៧កេស។

១៦/ប្រហិតបង្គារបក ម៉ាក KANLនាំចូលពីថៃចំនួន ៣កេស។ ១៧/កាពិរូបបង្កង នាំចូលពីថៃចំនួន ៥ដុំ ១៨/ទឹកម្ទេសដប ម៉ាក double rabbit ជាទំនិញនាំចូលពីថៃចំនួន ១៨ដប ។ សរុបផលិតផលទាំង ១៨មុខនេះមានទម្ងន់ប្រមាណ ៧៧៩គីឡូក្រាម។

ឯកឧត្តម ខុន សេរីរដ្ឋា បានណែនាំឱ្យម្ចាស់អាជីវកម្ម និងអ្នកនាំចូលទំនិញទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូល ការស្តុកទុក និងការចែកចាយផលិតផលម្ហូបអាហារ ជាពិសេសត្រូវធានាឱ្យបាននូវគុណភាព សុវត្ថិភាព និងប្រភពច្បាស់លាស់នៃទំនិញ ដើម្បីការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អ្វីដែលសំខាន់នោះគឺត្រូវបញ្ឈប់ការលក់ និងការនាំចូលទំនិញផ្សេងៗពីប្រទេសថៃតទៅទៀតនោះទេ។

សូមបញ្ជាក់ថាៈ ការចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុបទុកទំនិញ សង្ស័យមានប្រភពនាំចូលពីប្រទេសថៃជាបន្តបន្ទាប់ គឺអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសស្រាវជ្រាវដល់ឫសគល់មន្ត្រីពាក់ព័ន្ធ នាំទំនិញថៃចូលខ្មែរ នឹងជួបជាមួយថៅកែនាំចូលសាច់បង្កក់ពីប្រទេសថៃដោយផ្ទាល់ដែរ។

ការអនុវត្តត្រួតពិនិត្យ ដោយយោងតាមសម្តេចតេជោ បានប្រកាស កាលពីថ្ងៃទី១១ ខែមិថុនា ក្នុងគោលបំណងដើម្បី រកមុខមន្ត្រីពាក់ព័ន្ធដទៃទៀត ដែលបើកដៃឱ្យនាំចូល ខណៈភាគីថៃ បន្តមើលងាយកម្ពុជាថាខ្វះទំនិញថៃមិនបាននោះ។ លើសពីនេះ សម្ដេចតេជោ ក៏បានបញ្ជាទៅអភិបាលរាជធានីខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស៊ើបអង្កេតជាបន្ទាន់ និងបន្តត្រួតពិនិត្យតាមឃ្លាំងស្តុបសាច់បង្កក់ធំៗបន្ថែមទៀត។










Previous Post Next Post