សភារាជ ព័ត៌មាន G M News
ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក និងជាអគ្គលេខាធិការគ.ដ.ន.ជ. បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានទាំង៣ លើសេចក្តីព្រាងផែនការប្រើប្រាស់ដីភូមិទាំង១១៤ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំឯកសារឱ្យមានភាពត្រឹមត្រូវ និងសមស្របតាមស្តង់ដារបច្ចេកទេស។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមទីប្រឹក្សា អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋាន និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូប។
រាជធានីភ្នំពេញ ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦


