រដ្ឋសភាបានកំណត់យកថ្ងៃទី១២ ឧសភាខាងមុខ​ ​សម្រាប់ បើកសម័យប្រជុំរដ្ឋវិសាមញ្ ដើម្បី អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី កាតព្វកិច្ចយោធា និង សេចក្តីព្រាង ច្បាប់ ស្តីពី ការទូទាត់ថាមពលអគ្គិសនី

(រាជធានីភ្នំពេញ)៖ សភារាជ ព័ត៌មាន G M News

នៅថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ 

បន្ទាប់ពីបានធ្វើការពិភាក្សា លើរបៀបវារៈមួយចំនួន កិច្ចប្រជុំបានអនុម័ត កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ គឺ៖

១- សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។










Previous Post Next Post