ឧត្តមសេនីយ៍ត្រី សៀ ទីន ជួបសំណេះសំណាល និងបើកឯកសណ្ឋានជូនដល់កម្លាំងកងអនុសេនាធំចល័ត និងសិក្ខាកាមជំនាន់ទី៤៧

(ខេត្តសៀមរាប) សភារាជ ព័ត៌មាន G M News

នៅថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង អញ្ជើញជួបសំណេះសំណាល និងបើកខោអាវឯកសណ្ឋានប្រយុទ្ធរបស់កងកម្លាំងអាវុធហត្ថទឹកប៊ិច ជូនដល់កម្លាំងកងអនុសេនាធំចល័ត និងបើកឯកសណ្ឋានប្រតិបត្តិការ ជូនកម្លាំងសិក្ខាកាមជំនាន់ទី៤៧ ដែលជាអំណោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការផ្ទាល់ ជូនដល់កម្លាំងកងរាជអាវុធហត្ថសម្រាប់ប្រើប្រាស់ក្នុងពេលចុំបំពេញការងារតាមមូលដ្ឋាននិមួយៗក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនពរដល់ កម្លាំងកងអនុសេនាធំចល័ត និងកម្លាំងសិក្ខាកាមជំនាន់ទី៤៧ ទាំងអស់ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមឲ្យមានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។










Previous Post Next Post