លោកឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលអំណោយទឹកបរិសុទ្ធ ពីសប្បុរសជន

(ខេត្តសៀមរាប)សភារាជ ព័ត៌មាន G M News

នៅថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកស្រី លី គិមមុី អគ្គនាយក TEMPLE GROUP និងស្វាមី បាននាំអំណោយទឹកបរិសុទ្ធឧបត្ថម្ភ ជូនដល់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសម្រាប់ទុកប្រើប្រាស់ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស​ កងរាជ ២៥៧០ គ្រឹះស​ករាជ ២០២៦នេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលមានចិត្តសប្បុរសធម៌ជួយឧបត្ថម្ភ និងគាំទ្រ ដល់កងរាជអាវុធហត្ថខេត្ត និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ។







Previous Post Next Post