ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យវឌ្ឍនភាពផ្លូវបេតុង ៣ខ្សែ និងជំរុញការរៀបចំបណ្តាញទឹក-ភ្លើង ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ៣ខ្សែ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នាឱកាសនោះក៏បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណដល់លោកឧកញ៉ា និងសប្បុរសជន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឃុំ សង្កាត់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានជួយសាងសង់ផ្លូវបេតុងទាំងនេះ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋពីតំបន់មួយទៅតំបន់មួយក្នុងក្រុង ខេត្ត ឱ្យកាន់តែប្រទាក់ក្រឡា។
សម្រាបជំរុញសេដ្ឋកិច្ច និងទេសចរណ៍ ដើម្បី ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ ឱ្យសក្តិសមជា ទីក្រុងទេសចរណ៍ និងទីក្រុងហិរញ្ញវត្ថុ ប៉ែកនិរតីនៃកម្ពុជា។
ទន្ទឹមនឹងការចុះពិនិត្យនេះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានដាក់បទបញ្ជា និងណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធរួមមាន
១.មន្ត្រីអគ្គិសនី និងរដ្ឋាករទឹក៖ ត្រូវរួសរាន់ដាំបង្គោលភ្លើង និងតបណ្តាញទឹកស្អាតតាមបណ្តោយផ្លូវថ្មីទាំង ៣ខ្សែនេះឱ្យបានឆាប់បំផុត ព្រោះជាតម្រូវការចាំបាច់នៃការអភិវឌ្ឍ។
២.មន្ទីរកសិកម្ម ខេត្ត ត្រូវសហការដាំដើមឈើអមសងខាងផ្លូវ ដើម្បីបង្កើនសោភណ្ឌភាព និងបង្កើត “តំបន់បៃតង” ឱ្យកាន់តែស្រស់បំព្រងសម្រាប់ក្រុង និងខេត្តព្រះសីហនុទាំងមូល។








Previous Post Next Post