វត្ថុតាងរបស់​ក្រុមញៀនល្បែង ទាំង​នេះ​គឺ​បន្សល់​ទុក​នៅ​កន្លែង​បទល្មើស ដែលត្រូវសមត្ថកិច្ចបង្រាប​ ក្រុមញៀនល្បែងជល់​មាន់​ នៅ​ស្រុក​ស្អាង​ ចំណែកពួកញៀនល្បែងទាំងនោះបានរត់ចោល​

វត្ថុតាងរបស់​ក្រុមញៀនល្បែង ទាំង​នេះ​គឺ​បន្សល់​ទុក​នៅ​កន្លែង​បទល្មើស ដែលត្រូវសមត្ថកិច្ចបង្រាប​ ក្រុមញៀនល្បែងជល់​មាន់​ នៅ​ស្រុក​ស្អាង​ ចំណែកពួកញៀនល្បែងទាំងនោះបានរត់ចោល​។  សូម​កោតសរសើរ​ ក្រុម​សមត្ថកិច្ចដែល​បានបង្ក្រាប​ហើយ តែពួកញៀនល្បែងខុសច្បាប់រត់រួចគ្មានឃាត់ខ្លួនបាននោះ។ ប៉ុន្តែប្រហែលជាពួកញៀនល្បែងមាន់ជល់នេះចេះមន្តអាគមអោមអាមចេះបំបាំងខ្លួនហើយមើលទៅបានជាសមត្ថកិច្ចចាប់ឃាត់ខ្លួនមិនបាន។ បទល្មើសល្បែងជល់មាន់នេះ សមត្ថកិច្ចតាម​យូរ​ហើយ​ក្រុមនេះ​ ។ 

យើងរងចាំមេីល​ តើអ្នកណា​ខ្លះ​ ចេញមុខមក រក​ សម្ភារៈជាវត្ថុតាងខាងលើនេះ និងចាំថតរូបបង្ហាញ​ ប្រិយមិត្ត​ ឲ្យស្គាល់មុខ​អ្នកញៀនល្បែង និង​ស្គាល់​ឈ្មោះ​ ឬស្កាល់អ្នក​អន្តរាគមន៍​ផងដែរ។





Previous Post Next Post