ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអញ្ចើញជួបសំណេះសំណាលនិងផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសបញ្ជូលក្របខណ្ឌថ្មីត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា ឲ្យបានល្អប្រសើរ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិ

(ខេត្តកណ្តាល)៖ នៅថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីជួបសំណេះសំណាលនិងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថដែលទើបនិងជ្រើសរើសបញ្ជូលក្របខណ្ឌថ្មី ចេញដំណើរទៅធ្វើការហ្វឹកហ្វឺនដើម្បីបម្រើរប្រទេសជាតិមាតុភូមិ ក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

សូមជម្រាបថាៈនៅក្នុងពិធីជួបសំណេះសំណាល ឯកឧត្តមអភិបាលខេត្ត បានណែនាំនិងផ្ដាំផ្ញើយោធិន នៃកងរាជអាវុធហត្ថថ្មី ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពវិនយ័ និងបទបញ្ជារបស់សាលា ជាពិសេសគឺបទបញ្ជាផ្ទៃក្នុងរបស់សាលាតែម្តង ដែលបានចូលហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)។

ឯកឧត្តមអភិបាលខេត្ត បន្តថាៈ ការហ្វឹកហ្វឺននេះគឺជាភារកិច្ចស្នូលរបស់កងកម្លាំងជាចាំបាច់ ដើម្បីយកមកបម្រើ និងការពារប្រទេសជាតិមាតុភូមិរបស់យើង និងបន្តថែរក្សានូវសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ហើយជាសមត្ថភាពគ្រប់គ្រាន់របស់កងកម្លាំង ដែលនិងអាចការពារជាតិ និងបូរណភាពទឹកដី នូវសុខសន្តិភាពជូនប្រជាពលរដ្ឋយើងបានយ៉ាងល្អប្រសើរ។ ខណៈនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមអបអរសាទរជាខ្លាំងចំពោះយុវជនស្ម័គ្រចិត្តដែលបានចូលបម្រើ កងយោធពលខេមរភូមិន្ទ នៃក្របខណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណសម្បត្តិ(និងជាប់ជាស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានបញ្ជូនឲ្យទៅចូលហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) និងសូមយោធិនទាំងអស់ខិតខំរៀនសូត្រ គោរពវិនយ័ និងបំពេញតួនាទី ភារកិច្ច បេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងសូមកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូន ចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌ នៃកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិយើង។ 

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ក៏បានមានប្រសាសន៍ ណែនាំដល់ បេក្ខជនគ្រប់លក្ខណសម្បត្តិដែលបានចូលបម្រើយោធិន នៃកងរាជអាវុធហត្ថ(ដែលជាប់ជាស្ថាពរ) ទាំង ២២នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃ កងរាជអាវុធហត្ថ ជាផ្លូវការនាពេលនេះ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ និងត្រូវបញ្ជូនឲ្យទៅធ្វើការហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)។(សម្រូលដោយខ្មែរ រំភើយ)










Previous Post Next Post