ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ចើញប្រគលម៉ូតូជូនដល់កម្លាំងនគរបាលក្រុងស្រុកក្នុងខេត្តព្រៃវែង

 នៅថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ម៉ូតូជូនដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន៥ ក្នុងខេត្តព្រៃវែង រួមមាន ក្រុងព្រៃវែង ស្រុកបាភ្នំ ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ ដើម្បីជាមធ្យោបាយដល់កងកម្លាំងនគរបាលអធិការ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ សំដៅផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិធីនេះ ប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តព្រៃវែង។










Previous Post Next Post