ឥណ្ឌាបានបង្ហាញក្តីបារម្ភជាទីបំផុតចំពោះការខូចខាតដល់ប្រាសាទព្រះវិហារ ដែលបង្កដោយស្នាដៃរបស់ថៃ ក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ហើយអំពាវនាវឲ្យការពារ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ UNESCO មួយនេះ

ឥណ្ឌាបានបង្ហាញក្តីបារម្ភជាទីបំផុតចំពោះការខូចខាតដល់ប្រាសាទព្រះវិហារ ដែលបង្កដោយស្នាដៃរបស់ថៃ ក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ហើយអំពាវនាវឲ្យការពារ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ UNESCO មួយនេះ។

កាសែត Hindustan Times បានចេញផ្សាយកាលពីថ្ងៃសុក្រទី១២ខែធ្នូឆ្នាំ២០២៥ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal ដែលនិយាយថា៖ «យើងទទួលបានរបាយការណ៍ទាក់ទង ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអភិរក្សនៅប្រាសាទព្រះវិហារ អំឡុងការប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជាដែលកំពុងបន្ត។ រាល់ការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធអភិរក្ស គឺជារឿងអកុសល និងជាបញ្ហាដែលត្រូវព្រួយបារម្ភ»។

ជុំវិញរឿងប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជានិងថៃវិញ លោក Jaiswal បានអំពាវនាវជាថ្មីឲ្យភាគីទាំងពីរអត់ធ្មត់ ហើយចាត់វិធានការបញ្ឈប់អរិភាពនិងទប់ស្កាត់កុំឲ្យស្ថានការណ៍រីករាលដាលបន្ថែម និងងាកទៅរកផ្លូវកិច្ចសន្ទនានិងសន្តិភាពវិញ៕

ប្រភព៖ Hindustan Times



Previous Post Next Post