សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ចំនួន ៣គ្រាប់បន្ថែមទៀត គិតត្រឹមវេលាម៉ោង ១៥:៤១នាទី
- ម៉ោង ១៥:៣០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកកម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់។
- ម៉ោង ១៥:៣៤នាទី យោធាថៃថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកកម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-ម៉ោង ១៥:៤១នាទី យោធាថៃថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកកម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់បន្ថែមទៀត។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕


