រថយន្តធន់ធំបុកជាមួយគោយន្តកន្ត្រៃបណ្តាលអោយបុរសម្នាក់ស្លាប់និងពីរនាក់ផ្សេងទៀតរងរបួសស្រាល

(ប៉ៃលិន) វេលាម៉ោង០៧និង ៤០នាទី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី ដោយគោយន្តកន្ត្រៃបុកជាមួយនឹងរថយន្តធំ នៅចំណុចផ្លូវបំបែកភ្នំស្ពង់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ផ្លូវជាតិលេខ ៥៩ ចន្លោះគីឡូម៉ែត្រ ១៣០-១៣១ ។

+ករណីនេះបណ្ដាលឲមានមនុស្សស្លាប់ ០១នាក់ នៅហ្នឹងកន្លែងកើតហេតុ និងរងរបួសស្រាលចំនួន០២នាក់ ខូចខាតគោយន្តកម្រិតធ្ងន់ ០១គ្រឿង រថយន្តកម្រិតស្រាល ០១គ្រឿង ។

១/ភាគីរថយន្តបង្ក

១./ឈ្មោះ ជឿន ភារ៉ាយ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (គ្មានរបួស)បើកបររថយន្តធំម៉ាក់ Hyundai ពណ៌សលាយខៀវ ឆ្នាំ២០០១ ពាក់ផ្លាកលេខ ព្រៃវែង 3A-4678 ផ្លាកលេខសណ្ដោងក្រោយត្បូងឃ្មុំ 4A-1503 ខូចខាតកម្រិតស្រាល។ 

២/ភាគីគោយន្តរងគ្រោះ

១./ឈ្មោះ ប៉ាង ផស់ អាយុ៣៩ ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរគោយន្តកន្ត្រៃ(ស្លាប់)នៅកន្លែងកើតហេតុ។

២./អ្នករួមដំណើរឈ្មោះ ផុល រតនា អាយុ១០ឆ្នាំ រងរបួស ស្រាល រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

៣./អ្នករួមដំណើរឈ្មោះ ផុល វ៉ាន់ អាយុ ៥ឆ្នាំ រងរបួសស្រាល រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មូលហេតុ : កត្តាមនុស្សបើកបរមិនគោរពសិទ្ធិអាទិភាពត្រង់ចំណុចផ្លូវបំបែក(រថយន្តបើកបរបត់ឆ្វេងចេញពីផ្លូវតូច ផ្លូវបាត់សិទ្ធិ ឯគោយន្តបើកបរលើផ្លូវធំ ផ្លូវសិទ្ធិអាទិភាព៕ ដោយកឹមឈៅ



Previous Post Next Post