សមត្ថកិច្ចចម្រុះចុះប្រតិបត្តិការណ៍ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់

(ខេត្តសៀមរាប)៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទ​បាគង​និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានចុះសហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ចេញប្រត្តិបត្តិការណ៍ ត្រួតពិនិត្យ និងបង្រ្កាបរាល់បទល្មើសនេសាទខុសច្បាប់ ដោយចាប់ពីចំណុច ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង រហូតដល់កន្ទូរ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ 

ជាលទ្ធផល បានធ្វើការរុះរើនឹងកាប់បំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ ត្រូវបានបំផ្លាញចោលនៅកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកប្រវែង ២០០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៨០ដើមផងដែរ។








Previous Post Next Post