ក្រុមការងារអគ្គនាយកដ្ឋាន សុរិយោដី និងភូមិសាស្ត្រដឹកនាំដោយ ឯកឧត្តម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក លោក ស៊ឹន សុធានី អគ្គនាយករង លោក ជិន ឆរម្យ អនុប្រធាននាយកដ្ឋាន និងលោក រ៉ូ ណារិទ្ធ ក្នុងដំណើរទស្សកិច្ចជាមួយនិងក្រុមការងារបច្ចេកទេសតំណាងឱ្យអង្គការ JICA រួមមានលោក គង់ វិសិដ្ឋ តំណាង JICA កម្ពុជា លោក Teruaki MINAMI តំណាងក្រុមហ៊ុន EJEC និងតំណាងក្រុមហ៊ុន KONOIKE មានលោក MINORU AITA លោក Manabu Shibamoto លោក HIROKI NODA ព្រមទាំងតំណាងការិយាល័យដនសសស្រុកលើកដែក និងមន្ទីរដនសសខេត្តកណ្តាល ព្រមទាំងសហការី បានចុះត្រួតពិនិត្យសុវត្ថិភាព ការដ្ឋានសាងសង់ស្ថានីយ CORS KDL200KHM នៅស្រុកលើកដែក ខេត្តកណ្តាល ដែលកំពុងដំឡើងនូវទម្រអង់តែន ជីកដីបង្កប់ខ្សែ ដំឡើងប្រអប់ភ្លើង និងដំឡើងប្រព័ន្ធការពាររន្ទះ ។
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥






