នៅថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារមហាគ្រួសារលោកនាយកសាលាលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យសម្ដេចតេជោហ៊ុនសែនត្រើយស្លាបាននាំយកអង្ករចំនួន ៦បាវ ឆៃប៉ូវផ្អែមចំនួន ៤០គីឡូក្រាម ឆៃប៉ូវប្រៃចំនួន ៣០គីឡូក្រាម និងថវិកាសរុបចំនួន ១០៨៥០០០រៀល ដែលបានមកពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស)ដើម្បីជូនវីរៈកងទ័ពសមរភូមិជួរមុខនៅតាមខ្សែបន្ទាត់ព្រំដែន តាមរយ:លោកប្រធានក្រុមប្រឹក្សា និងលោកមេឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
Tags:
សប្បុរសធម៌


